អ្នកប្រយុទ្ធ MMA ចាន់ រតនា ប្រាប់មូលហេតុដែលគាត់ខកខានចេញប្រកួតរយៈពេលមួយឆ្នាំកន្លះនេះ

 

ចាន់​ រតនា គឺជាកីឡាករកម្ពុជាដែលមានជំនាញវាយជាលក្ខណៈ MMA ដែលមានភាពល្បីល្បាញគ្រាន់បើដែលកាលពីប៉ុន្មានឆ្នាំមុន ជាពិសេសរូបគេក៏ធ្លាប់ចេញទៅប្រឡូកនៅសង្វៀនក្រៅប្រទេសជាច្រើនប្រកួតផងដែរដូចជាសង្វៀន ONE Championship ជាដើម។ព័ត៌មានកីឡាបាល់ទាត់ថ្មីៗ

យ៉ាងណាមិញ ក្រោយពីភាពល្បីល្បាញរបស់ខ្លួន ចាន់ រតនា បានស្ងាត់បាត់មុខអស់មួយរយៈធំប្រហែលជាមួយឆ្នាំកន្លះ ដែលធ្វើឲ្យមហាជនក៏ដូចជាអ្នកគាំទ្រនៅកម្ពុជាជាច្រើននាំគ្នាឆ្ងល់ថា តើកីឡាកររូបនេះមានមូលហេតុឫក៏បញ្ហាអ្វីបានជាស្ងាត់លែងសូវឡើងប្រកួតបែបនេះ ? ដើម្បីឲ្យបងប្អូនមហាជនអស់ចម្ងល់ពេលនេះ ចាន់​ រតនា បានចេញមុខផ្តល់បទសម្ភាសន៍ទៅកាន់អ្នកសារព័ត៌មានហើយ ក្នុងនោះដែរអ្នកលេងគុនប្រយុទ្ធ MMA រូបនេះបានប្រាប់ពីមូលហេតុថា ខ្លួនបាត់មុខនិងខកខានមិនបានឡើងសង្វៀនអស់រយៈពេលមួយឆ្នាំកន្លះនេះគឺដោយសារតែ គាត់មានបញ្ហាផ្ទាល់ខ្លួនទាក់ទងនិងរឿងគ្រួសារមួយផ្នែកតូចនិងមិនអាចយកមកបង្ហាញជាសាធារណៈបាននោះទេ។

ម្យ៉ាងវិញទៀត ទាក់ទងនិងបញ្ហាសុខភាព មានរបួសប្រេះឆ្អឹងប្រអប់ដៃតាំងពីគាត់ប្រកួតនៅសង្វៀន ONE មកម្ល៉េះ។ លោកក៏បានបន្តទៀតថា បើទោះបីជាគាត់មិនបានឡើងសង្វៀនក៏ពិតមែន ប៉ុន្តែមានអ្នករៀបចំកម្មវិធីប្រកួតទាក់ទងមកច្រើនទាំងក្នុងស្រុកនិងក្រៅស្រុក ប៉ុន្តែហេតុផលមួយដែលជាចម្បងនោះគឺគាត់នៅជាប់កុងត្រាជាមួយស្ថាប័ន ONE ទើបធ្វើឲ្យពិបាកក្នុងការទទួលការប្រកួត ៕

Comments

Popular posts from this blog

គន្លឹះសម្រាប់លេងគីណូ ល្អបំផុតឆ្នាំ 2024

ជ្រើសលេងខ្លានាគ ល្អបំផុតនៅក្នុងកាស៊ីណូអនឡាញ

អ៊ីតាលី​ បោះ​ជំហាន​ខិត​កាន់តែ​ជិត​វគ្គ​ជម្រុះ Euro ខណៈ​ដែល Berardi បាញ់​ទម្លាក់​ម៉ាល់តា